Monday, July 31, 2017

រថភ្លើង១ខ្សែ បើក​បុករថយន្ដមួយគ្រឿងទៀត​​ប៉ើង​ដូច​ហូលីហ្វួត

​នាពេលថ្មីៗនេះបានករណីគ្រោះថ្នាក់ចរាចរណ៏ដ៏ហួសចិត្តមួយបានកើតឡើងនៅខេត្តមួយខណះមានរថភ្លើងមួយបានបុកជាមួយរថយន្ដមួយគ្រឿងទៀត ដោយអួសចេញពីកន្លែងកើតហេតយច្រើនម៉ែត្រឯណោះបានឈប់ ហើយបណ្ដាលអោយរថយន្ដមានការខួចខាតអស់មួយចំហៀងធំ។
​ មូលហេតុ​មកពី​រថយន្ត​​មួយនេះបើក​ថយក្រោយ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ហើយ​ឡើងទៅ​គង​ពីលើ​ផ្លូវដែក ស្របពេលនោះ​រថភ្លើង​បើក​មកដល់ក៏បង្ករអោយបានការភ្ញាក់ផ្អើលនេះកើតឡើង។




























ហេតុ​កា​រាណ៍ដ៏ចំឡែក​នេះ បាន​កើតមានឡើង នៅវេលា​ម៉ោងប្រម៉ាណ2រសៀល ត្រូវនឹងថ្ងៃទី 31កក្កដា​នេះ ស្ថិតនៅលើ​ចំនុច​ផ្លូវដែកមួយកន្លែងដែលស្ថិតនៅ​មុខ​ក្រុមហ៊ុន D C M C ក្នុង​ក្រុម6 ភូមិ3 សង្កាត់​លេខ1 ក្រុង/ខេត្ត​ព្រះសីហនុ។
 រថយន្ត​ដែល​បើកមកគង​លើផ្លូវ​ដែក​នេះជាប្រភេទរថយន្ដ៣តោនកន្លះ  Hyundai ព​ណ៏​លឿង ពាក់​ស្លាក​លេខ កំពត 3A 0026 ដែលបានបើកបរ​ដោយឈ្មោះ​ញ៉ ឡាយ ភេទ​ប្រុស អាយុ33ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកឡាន ហើយគាត់បានទីលំនៅ នៅ​ភូមិ​ឫស្សីស្រុក ឃុំ​បឹង​សាឡាង​ខាងជើង ស្រុក​កំពង់ត្រាច​ខេត្តកំពត។​គួរបញ្ជាក់ផងដែលថាក្នុងករណីនេះ​មិន​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ គ្រាន់តែមានការភ្ញាក់ផ្អើលបន្ទិតពីប្រជាពលរដ្ឋនៅតំបន់នេះ៕

Categories:

0 comments:

Post a Comment