Monday, July 31, 2017

ប្រវត្តិរូប ពេជ្រ ថៃ

ដួចអ្នករាល់គ្នាបានដឹងរួចហើយអំពីកម្មវិធី The Voice Kid Cambodia Week2 កាលពីថ្ងៃទី២៩ ខែកក្ដដានេះ មានកុមារាម្នាកមកពីខេត្តបាត់ដំបងបានធ្វើអោយកម្មវិធីនេះកាន់តែសប្បាយ និងរីករាយជាមួយនឹងកុមារឈ្មោះ ពេជ្រ ថៃ។


ខាងក្រោមនេះជាប្រវត្តិខ្លះៗរបស់ប្អូនពេជ្រ ថៃ
ប្អូនពេជ្រថៃមាន អាយុត្រឹមតែ១២ឆ្នាំបណ្ណោះ ហើយមានស្រុកកំណើតនៅឯ ឃុំជ្រៃ ​ ស្រុកមោងឫស្សី ខេត្តបាត់ដំបង​ សព្វថ្ងៃប្អូនរៀនថ្នាក់ទី៧ ក្នុងសាលារៀនមួយកន្លែងឈ្មោះថាសាលាម្រះព្រៅ ដែលស្ថិតនៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

បច្ចុប្បន្នប្អូនរស់នៅជាមួយលោកយាយម្នាក់ហើយឪពុកម្ដាយរបស់ប្អូនបានទៅធ្វើការនៅប្រទេសថៃជាងម្ភៃឆ្នាំហើយ។ ប្អូនជាមនុស្សឧស្សាហណ៏ជួយធ្វើការធ្វើការងារផ្ទះលោកយាយ និងមានទេព្យកោសល្យខ្ពស់ក្នុងការច្រៀងចំរៀង សម្ដែង ជាពិសេសចូួលចិត្តធ្វើអោយអ្នកជំវិញខ្លួនសើចសប្បាយ ជាហេតុធ្វើអោយពេជ្រថៃ សំបូរអ្នកចូលចិត្ត និងស្រលាញ់ជាខ្លាំ។
អ្វីដែលសំខាន់នោះគឺ អូនថៃតែងតែមានពាក្យសម្តីផ្អែមស្រទន់ទៅកាន់អ្នកដទៃ និងអ្នកជំវិញខ្លួន។
សូមជួយគាំទ្រអូន ពេជ្រថៃ ផងដើម្បីឲ្យគោលបំណងរបស់ប្អូនបានសម្រេចណា។

0 comments:

Post a Comment